ភ្នំពេញ៖ ហាងលក់ទូរសព្ទ័ដៃ Jet Black Store ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះបិទកញ្ចក់ទូរស័ព្ទ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់ទូរសព្ទ័ដៃ Jet Black Store ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖១៥នាទី ដល់ ១៥៖២៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះបិទកញ្ចក់ទូរស័ព្ទ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា