ភ្នំពេញ៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងអាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងអាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖២៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា