ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំ ធុនៗបែបនេះ ! ជាប្រភពបង្កើតឱ្យមានជម្លោះវិវាទដីធ្លី ហើយធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះរឿងដីធ្លី !

ចែករំលែក៖

ខេត្តកំពត៖ មានមេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឈ្មោះ គង់ ប៊ុនរា ធ្វើលិខិតបដិសេធការចុះហត្ថលេខា ទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី ( លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារ ធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។ ដោយបញ្ជាក់ថា, មូលហេតុ៖ ខ្ញុំបាទពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ដោយឃើញពួកគាត់អាស្រ័យផល។ ត្រង់ចំណុចនេះសួរថា, តើលោកមេឃុំព្រែកត្នោត ជាមេឃុំគ្រាប់ល្ពៅ ,ឬកន្ទេលធំបន្លំដេក ,ហើយមិនដេកលក់ បែជាធ្វើដេកលក់ ? នេះបើយោងតាមលិខិត លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ធ្វើការបដិសេធការចុះហត្ថលេខារបស់ខ្លួន ដែលអង្គភាព “នគរដ្រេហ្គន”ទទួលបាននូវព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ហើយពុំដឹងថា,លិខិតជាលិខិតផ្លូវការ ឬមួយយ៉ាងណាទេ ខណៈសរសេរលិខិតបដិសេធខុសអក្ខរាវិរុទ្ធតាំងពីបើកឆាកភ្លាមតែម្តង។ 

ពិតឬមិនពិត  អង្គភាព “នគរដ្រេហ្គន”នៃកាសែតនគរវត្ត សូមលើកយកឱ្យបងប្អូនពិនិត្យនិងពិចារណាទាំងអស់គ្នាដូចខាងក្រោម៖ 

-ខេត្តកំពត

-ស្រុកទឹកឈូ

-រដ្ឋបាលឃុំព្រែកត្នោត

លេខ…៩០៧./២១

ខ្ញុំបាទ គង់ ប៊ុនរា មេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត 

យោង : លិខិតលេខ ៦០៥ ស.ណ.ប.ស្ថ របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សំណើអន្តរាគមន៍ចាត់វិធានការឱ្យឈប់ជាបន្ទាន់ និងមោឃៈភាពនូវការ ចុះហត្ថលេខា ឬ ការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ដីរដ្ឋ និងការបញ្ចាក់លើប្លង់បង្ហាញទីតាំង។ 

លិខិតលេខ ២៧៧/២១ ស.ជ.ណ របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

សូមធ្វើការបដិសេធ , 

ខ្ញុំបាទសូមធ្វើការមោឃៈភាពលើការចុះហត្ថលេខារបស់ខ្ញុំបាទកន្លងមក ទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី ( លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារ ធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។

មូលហេតុ៖ ខ្ញុំបាទពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ដោយឃើញពួកគាត់អាស្រ័យផលជាក់ស្តែង។ អាស្រ័យហេតុនេះ ខ្ញុំបាទសូមធ្វើការបដិសេធទុកជាមោឃៈ រាល់ឯកសារដូចបានបញ្ជាក់ខាងលើចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ៖ សិលា


ចែករំលែក៖