ភ្នំពេញ៖ ភោជនីដ្ឋាន ម៉ាម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ភោជនីដ្ឋាន ម៉ាម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣៖២០នាទី ដល់ ១៥៖០៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា