ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៦នាក់ !

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៦នាក់ ក្នុងនោះស្រ្តីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម, ស្រ្តីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ, បុរសជនជាតិខ្មែរ អាយុ ៧៣ឆ្នាំ នៅភូមិសវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់,បុរសជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ស្រ្តីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ និងស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ។ 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ យី សុផា អាយុ ៦៥ឆ្នាំ នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម់។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង ២០:៤៥នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ យី សុផា អាយុ ៦៥ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ មានជំងឺលើសសម្ពាធឈាម និងជំងឺ ទឹកនោមផ្អែមរ៉ាំរ៉ៃ។

២-ស្ត្រីជនជាតិខ្មែរ ឈ្មោះ វឿន សាវី អាយុ ២៧ឆ្នាំ នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្ត កំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយ ដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:១០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ វឿន សាវី អាយុ ២៧ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩។

៣-បុរសជនជាតិខ្មែរ ឈ្មោះ នង អោន អាយុ ៧៣ឆ្នាំ នៅភូមិស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បុរសរូបនេះ មានសភាពហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ករហ័សកូវីដ-១៩ លទ្ធផល វិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺ ចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងកូវីដ-១៩ ការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០នាទី។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ និងអោន អាយុ ៧៣ឆ្នាំ បានស្លាប់

បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

៤-បុរសជនជាតិខ្មែរ ឈ្មោះ សុខ ប៉ុន អាយុ ៨៣ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បុរសរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័ស កូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ សុខ ប៉ុន អាយុ៨៣ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ មានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

៥-ស្ត្រីជនជាតិខ្មែរ ឈ្មោះ ហ៊ាង យ៉ុង អាយុ ៦៦ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយ ដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ហ៊ាង យ៉ុង អាយុ ៦៦ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ មានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

៦-ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង ស្រីរតនៈ អាយុ ៥៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយ ដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឡេង ស្រីរតនៈ អាយុ ៥៩ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ លោកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

 

ដោយ ៖ វណ្ណៈ


ចែករំលែក៖