ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ហាងអ៊ុតសក់ ចែលីន សាឡននិងហាងអ៊ុតសក់ ស្រស់មែន កែសម្ផស្សក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ព្រោះអ្នកបម្រើការនៅទីនោះមានវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា ទី១មានស្រ្តីឈ្មោះ លន់ លក្ខិណា អាយុ ២៩ឆ្នាំ មន្រ្តីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រស់នៅភូមិសម្លរឆៅ ឃុំចន្ត្រី ស្រុករមាសហែកមានជំងឺកូវីដ-១៩និងបម្រើការងារនៅទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។
ទី២មានស្រ្តីឈ្មោះ អ៊ូ ថាវី អាយុ ៣៨ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀងមានជំងឺកូវីដ-១៩និងទីតាំងហាងអ៊ុតសក់ ចែលីន សាឡន គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។
និងទី៣មានស្រ្តីឈ្មោះ គង់ វណ្ណារី អាយុ ៤១ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងមានជំងឺកូវីដ-១៩និងទីតាំងហាងអ៊ុតសក់ ស្រស់មែន កែសម្ផស្ស គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖ យឹម សុថាន