ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់ព្រានមួយនៅខេត្តកំពត បាន​ស្លាប់​ហើយ !

ចែករំលែក៖

ខេត្តកំពត៖ ទោះជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមន្ត្រីជំនាញរបស់អង្គការដើម្បីជួយសង្គ្រោះសត្វខ្លាពពកមួយក្បាលជាប់អន្ទាក់ព្រាននោះ ក៏មិនអាចជួយបានទាន់ពេលវេលា មកដល់ពេលនេះ ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់ព្រានមួយនៅខេត្តកំពត បាន​ស្លាប់​ហើយ ! នេះបើតាមការបញ្ជាក់ឲ្យដឹងពី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ 

សូមបញ្ជាក់ថា, អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រកាសថា ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់ព្រានមួយនៅខេត្តកំពត បាន​ស្លាប់​ហើយ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ថា, ក្រុមការងារប្រើពេលលើ ការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ខ្លាពពកគឺខ្សោយពេក ហើយភ្លាមៗនាងក៏បានស្លាប់។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ បន្តទៀតថា, ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ គឺជាការក្រើនរំលឹកមួយផ្សេងទៀតផងដែរនៃការគំរាមកំហែងដ៏សាហាវ​នៃអន្ទាក់។ អន្ទាក់រាប់ពាន់ត្រូវបានដាក់ពង្រាយពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា។ ហើយសត្វ​ភាគច្រើន​នឹង​ស្លាប់​យឺត​ហើយឈឺចាប់​នៅក្នុងអន្ទាក់​ ឬបន្ទាប់ពីការរងរបួស ដូចជាខ្លាពពកមួយក្បាលនេះ។

សត្វខ្លា​ពពកជា​ប្រភេទសត្វកម្រ។ ដោយយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកគេត្រូវបានការពារ និងចាត់​ថ្នាក់​​​ជាប្រភេទជិតផុតពូជ។

សូមជនរួមជាតិទាំងអស់គ្នា ចូលរួមស្រឡាញ់សត្វព្រៃ ការពារសត្វព្រៃ ស្រលាញ់ព្រៃឈើ ការពារព្រៃឈើ ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង៕

ដោយ ៖ សិលា


ចែករំលែក៖