ភ្នំពេញ៖ ហាងកាហ្វេ ដា ធីកាហ្វេប្រេន ១៨៨ ដែលមានទីតាំងទល់មុខសាលាវិទ្យាល័យជម្ពូវ័ន មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ ប្រហែលជា កន្លះម៉ោង ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ ដាធីកាហ្វេប្រេន ១៨៨ ដែលមានទីតាំងទល់មុខសាលាវិទ្យាល័យជម្ពូវ័ន ផ្លូវជាត់លេខ៤ សង្កាត់ដង្កោ ខណ្ឌពោធន៍សែនជ័យ រាជធានីភ្នំពេញ
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ ប្រហែលជា កន្លះម៉ោង។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា