ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ !

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់  ដូចខាងក្រោម:

១- ស្រុកកំចាយមារ           ចំនួន ​១៨នាក់

២- ស្រុកព្រះសេ្ដច            ចំនួន ​១៧នាក់

៣-ស្រុកពាមរក៍               ចំនួន ​១១នាក់

៤- ស្រុកស្វាយអន្ទរ          ចំនួន​ ១០នាក់

៥- ស្រុកមេសាង              ចំនួន​ ៨នាក់

៦- ស្រុកកំពង់ត្របែក        ចំនួន ៨នាក់

៧- ស្រុកពាមជរ               ចំនួន ៤នាក់

៨- ស្រុកបាភ្នំ                   ចំនួន ៣នាក់                      

៩-ស្រុកពារាំង                  ចំនួន ២នាក់

១០-មកពីរាជធានីភ្នំពេញ    ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖