ភ្នំពេញ៖ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅរសៀលថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា៖ បច្ចេកវិទ្យា អាចជួយឱ្យយើងជួបប្រជុំគ្នាពីរឬបីកម្មវិធីបាន ក្នុងពេលតែមួយដោយមិនចាំបាច់ចាត់អ្នកតំណាង។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា៖ ព្រឹកនេះ លោកចូលរួមកិច្ចប្រជុំអនឡាញចំនួនពីរដោយផ្ទាល់ក្នុងពេលតែមួយ។
ក្នុងកិច្ចការកិច្ចប្រជុំនេះ រួមមានដូចខាងក្រោម៖
*១. កិច្ចប្រជុំដាក់ចេញវិធានឆ្លើយតបបន្ទាន់ក្នុងការទប់ស្កាត់និងគ្រប់គ្រងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដឹកនាំដោយក្រសួងសុខាភិបាល។
*២. កិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវីលអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដឹកនាំដោយក្រសួងមហាផ្ទៃ៕ដោយ៖សហការី