ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​វៀតណាម៖​ អ្នកជំងឺកូវីដ-១៩ចំនួន ១៥៤នាក់ បន្ថែមទៀតបានស្លាប់,​ ខណៈ​រក​ឃើញ​អ្នក​ឆ្លងថ្មី​ចំនួន​២.៧០៤​នាក់ នៅថ្ងៃចន្ទនេះ​!

ចែករំលែក៖

អន្តរជាតិ​៖ ក្រសួង​សុខាភិបាល​វៀតណាម​ ប្រកាស​រកឃើញអ្នកជំងឺកូវីដ​-១៩ចំនួន​ ១៥៤នាក់បន្ថែមទៀត​បានស្លាប់​ ហេីយ​នេះជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសមួយនេះ​ បន្ទាប់ពីតួលេខនេះមិនត្រូវបានរាប់បញ្ចូលជាផ្លូវការ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។នេះបេី​តាមសារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម Suckhoe Doisong​ បានចុះផ្សាយ។

ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១នេះ​ ក្រសួង​សុខាភិបាល​ ក៏​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ចំនួន​២.៧០៤​នាក់​បន្ថែម​ទៀត​ នៅចំនួ​ន​ ​១៩​ទីតាំង​​ដោយទី​ក្រុង​ហូជីមិញ​មាន​អ្នក​ឆ្លង​ច្រើនជាងគេមានចំនួនរហូតដល់ ១.៧១៤​នាក់​។​

សារព័ត៌មាន Suckhoe Doisong បានបន្ថែមទៀតថា​ តួលេខអ្នកស្លាប់នៅវៀតណាម​ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះសរុបចំនួន៥២៤នាក់។ ដោយកើនឡើងពីចំនួន៣៧០នាក់ ដោយបូកបន្ថែម ១៥៤នាក់ថ្មីបន្ថែមទៀតសរុបជាផ្លូវការ ៥២៤នាក់។

សូម​ជម្រាបថា​ គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានអ្នកឆ្លង COVID-19 សរុប ៩៨,៤៦៥ករណី និងជាសះស្បើយវិញ ១៩,៣៤២នាក់។ ខណៈអាជ្ញាធរ​ បាន​ប្រកាស​អ្នក​ឆ្លង​ថ្មី​៣.៥៥២​នាក់​ នៅ​៣១​ទីតាំង ដោយ​ធ្វើឱ្យ​ការឆ្លង​ពេញ​មួយ​ថ្ងៃ​កើន​ដល់​៧.៥២៥​នាក់​៕ដោយ​៖ស​ តារា​


ចែករំលែក៖