ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង ហាងអ្នកលក់បាយសែនលាង ផ្ទះលក់ថ្នាំឯកជននិងតូបលក់គ្រឿងក្រអូប ក្នុងផ្សារវាលយន្តប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង ហាងអ្នកលក់បាយសែនលាង ផ្ទះលក់ថ្នាំឯកជននិងតូបលក់គ្រឿងក្រអូប ក្នុងផ្សារវាលយន្តប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមាននៅទីនោះ។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាដោយមាន៖

ទី១-បុរសឈ្មោះ អ៉ិន តូមិច អាយុ ៣៨ឆ្នាំ ជាអនុប្រធានបេឡា ធនាគារអេស៊ីលីដា រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប បម្រើការងារនៅធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ទី២-ដោយមានស្រ្តីឈ្មោះ តៅ សារុំ អាយុ ៦៣ឆ្នាំ មុខរបរនិវត្តន៍ជន រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងស្រ្តីឈ្មោះ សឹង សុផារ៉ា អាយុ ៣៦ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនៅទីតាំងផ្ទះលក់បាយ សែន លាង (ជីង ជីង ម៉ី ម៉ី) គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ទី៣-ដោយមានបុរសឈ្មោះ ថោង រ៉ាម៉ូ អាយុ ៣១ឆ្នាំ មុខរបរជាងហ្វូតូកូពី រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀងទៅតាំងផ្ទះលក់ថ្នាំឯកជន គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ទី៤-ដោយមានបុរសឈ្មោះ ឌិន ឌីម៉ុង អាយុ ៧០ឆ្នាំ ជាពេទ្យឯកជន រស់នៅភូមិព្រៃសង្ឃ័រ ឃុំសំបួរ ស្រុកស្វាយទាបទីតាំងផ្ទះលក់ថ្នាំឯកជន គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ទី៥-ដោយមានស្រ្តីឈ្មោះ កែវ ស៊ីណាន អាយុ ៣៧ឆ្នាំ ជាអ្នកលក់គ្រឿងក្រអូប រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងទីតាំងតូបលក់គ្រឿងក្រអូប ក្នុងផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖