ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដីគ្របដណ្តប់លើផ្លូវដែកស្លាប់ម្នាក់ រថភ្លើងត្រូវផ្អាកជាបណ្តោះអាសន្ន

ចែករំលែក៖

ការដ្ឋានសាងសង់មួយកន្លែងបានបាក់ស្រុត បង្កឲ្យបាក់ដីហូរគ្របដណ្តប់ទទឹងផ្លូវរថភ្លើង និងបង្កឲ្យមានកម្មករក្រុមហ៊ុន SNCF ម្នាក់ស្លាប់ ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៦ខែកក្កដា ជិតស្ថានីយរថភ្លើង MASSY PALAISEU បណ្តាលឲ្យខ្សែរថភ្លើងធ្វើដំណើរពីតំបន់ MONTPARNASSE និង SOUTH WEST ត្រូវផ្អាក ។
ហេតុការណ៍គ្រោះថ្នាក់កើតឡើង ក្នុងពេលកម្មករកំពុងតែជួសជុលស្ពានផ្លូវដែកពីរកន្លែងដែលស្ថិតនៅក្នុងស្រុក MASSY ជិតស្ថានីយរថភ្លើង MASSY គឺស្ពាន CHARTRES និង GALLARDON ។ រាល់រយៈពេល២០០ឆ្នាំ ស្ពានទាំងនោះគឺត្រូវតែផ្លាស់ប្តូរ រៀបចំជួសជុលធ្វើថ្មីឡើងវិញ។
ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ការដ្ឋានជួសជុលបានចាប់ផ្តើមធ្វើឡើង ហើយនឹងត្រូវបញ្ចប់ នៅក្នុងខែកក្កដានេះ ។ ក្រោយមកនៅរដូវក្តៅនេះ ការដ្ឋាននឹងចាប់ផ្តើមធ្វើខឿនជើង និងធ្វើឲ្យចរាចរណ៍រថភ្លើងត្រូវផ្អាកចាប់ពី២សប្តាហ៍ ដល់៥សប្តាហ៍។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ក្នុងពេលវិស្វករ SNCF ទៅត្រួតពិនិត្យការដ្ឋានដែល មានការខួងដីធ្វើគ្រឹះប្រវែង ៣០ម៉ែត្រនៅជិតផ្លូវរថភ្លើង។ ក្នុងពេលត្រួតពិនិត្យទីតាំងពេលនោះដីក៏បានបាក់ ធ្វើឲ្យវិស្វកររអិលជើងធ្លាក់ត្រូវដីគ្របសង្កត់ពីលើ។
ជនរងគ្រោះដែលជាវិស្វករមានអាយុ៥១ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន SNCF ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការដ្ឋាន។

ក្នុងពេលបាក់ដី វិស្វករខាងលើនិងបុគ្គលិកពីរនាក់ទៀតបានទៅត្រួតពិនិត្យ ៕ដោយ៖ធីរីណា

រូបភាព៖BFMTV


ចែករំលែក៖