ព័ត៌មានទាន់ហេតុការណ៍៖

ជំនឿទុកចិត្តលើខ្លួនឯងកើតឡើងពីការមានចំណេះវិជ្ជា និងឥរិយាបថសមរម្យ !

ចែករំលែក៖

 

ភ្នំពេញ៖ ជំនឿទុកចិត្តលើខ្លួនឯងកើតឡើងពីការមានចំណេះវិជ្ជា និងឥរិយាបថសមរម្យ។ ជាទូទៅស្រ្តីភាគច្រើនតែងតែគិតថា រូបសម្បត្តិជាកត្តាសំខាន់ដើម្បីចូលចំណោមគេចុះ។ ការគិតដូច្នេះវាមិនត្រឹមត្រូវទាំងស្រុងឡើយ។ នេះមិនមែនបានន័យថា រូបសម្បត្តិមិនសំខាន់នោះទេ។ វាក៏សំខាន់ដែរដើម្បីទាញអារម្មណ៍អ្នកដទៃពេលជួបគ្នាដំបូង។ ប៉ុន្តែ ចំណេះវិជ្ជា បញ្ញា និងឥរិយាបថ សមរម្យឯណោះទេដែលធ្វើឱ្យគេដក់អារម្មណ៍ ចងចាំយើងបានយូរអង្វែង” ។ នេះជាការថ្លែងរបស់លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា។ 

  បើគុណធម៌វិញ ត្រូវតែកើតមានចំពោះមនុស្សគ្រប់រូប។ នេះជាការលើកឡើងពីលោកទីប្រឹក្សាជាន់ខ្ពស់(មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”) ។ លោកលើកឡើងថា យោងតាមការសិក្សា និងការបកស្រាយពីអក្សរសាស្ត្រខ្មែរ ក៏ដូចជាវិន័យធម៌ បានបញ្ជាក់ថា ការដែលមានគុណធម៌ គឺសភាវៈល្អរីកចម្រើនឡើងហើយ គឺចម្រើនទ្វេឡើងក្នុងសេចក្តីល្អ ឫសភាវៈល្អប្រសើរ។ ក្នុងបរិបទនៃការប្រើពាក្យគុណធម៌ ចំពោះសង្គមទូទៅ គេសំដៅដល់លោកអ្នកដែលរក្សានូវ សច្ចធម៌ និងការដឹងគុណ (កត្តញ្ញូ សច្ចៈ ខន្តី) ។ ដោយឡែក ចំពោះផ្លូវធម៌ ពាក្យគុណធម៌ គេសំដៅដល់លោកអ្នកដែលបានសម្រេចនូវឈានទីមួយ ដល់ឈានទី៨ គឺគុណធម៌ក្នុងលោកិយៈ ចំណែកអ្នកសម្រេចបាននូវសោតាផល សកទា អនាគារ និងអរហត្ត គឺជាលោកកុត្តរធម៌៕ 

                                      

ដោយ ៖ សិលា


ចែករំលែក៖