ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ វ៉ែនតា Eye Care សាខាក្នុងផ្សារទំនើ​ អុីអន១​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីជួសជុលវ៉ែនតា

ចែករំលែក៖

ភ្នំពេញ៖ ហាង​ វ៉ែនតា Eye Care សាខាក្នុងផ្សារទំនើ​ អុីអន១ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីជួសជុលវ៉ែនតា។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាង​ វ៉ែនតា Eye Care សាខាក្នុងផ្សារទំនើ​ អុីអន១ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖១៣នាទី ដល់ ១៥៖៣០នាទី។ 

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីជួសជុលវ៉ែនតា។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖