ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ABA សាខាទល់មុខ​ ផ្សារទំនើប អុីអន១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីដាក់លុយ !

ចែករំលែក៖

ភ្នំពេញ៖ នៅពូរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាទល់មុខ​ ផ្សារទំនើប អុីអន១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីដាក់លុយ ! 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាទល់មុខ​ ផ្សារទំនើបអុីអន១ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ​ ថ្ងៃទី ២០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖០០នាទី ដល់ ១៥៖១០នាទី ។

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីដាក់លុយ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖