ភ្នំពេញ៖ ហាង Daiso Japan សាខា ផ្សារទំនើប Aeon1 មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង Daiso Japan សាខា ផ្សារទំនើប Aeon1 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖៣០នាទី ដល់ ១៥៖៤៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា