ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាសារ​ព័ត៌មាន ក្រោមប្រធានបទ “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេស​ប៊ុក​”​ តាម​រយៈ​ហ្សូម ( zoom meeting ) ​!

ចែករំលែក៖

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាសារ​ព័ត៌មាន ក្រោមប្រធានបទ “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេស​ប៊ុក​”​ តាម​រយៈ​ហ្សូម ( zoom meeting ) ​ ដែលនឹងត្រូវរៀបចំធ្វើទ្បើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចាប់ផ្តើមពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង១១,៣០នាទីថ្ងៃត្រង់។

បើយោងតាមលិខិតអញ្ជើញរបស់ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបញ្ជាក់ថា, សូមអញ្ជើញសមាជិក សមាជិកា ក.អ.ក រួមទាំងអ្នក សារព័ត៌មានចូលរួមក្នុងវេទិកាពិភាក្សាសារព័ត៌មានតាមរយហូម ( zoom meeting ) ក្រោម ប្រធានបទ “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់” ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយចាប់ផ្តើបពីម៉ោង៨៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់។

ក្លឹបអ្នកកាសែតកម្ពុជាសូមជម្រាបថា បច្ចុប្បន្ននេះការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុកកាន់តែពេញនិយមសម្រាប់អ្នកសារព័ត៌មានអនឡាញ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នោះគឺអ្នកផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុកមួយចំនួន ដែលកាន់កាតជាអ្នកសារព័ត៌មានមិន ទាន់គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាននៅឡើយទេ ដោយពួកគេ ប្រើពាក្យពេចន៍ និងអាកប្បកិរិយាមិនសមរម្យ ហើយពេលខ្លះបានបំពានទៅលើអ្នកដទៃយ៉ាងខ្លាំង។ បញ្ហានេះបានរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសាធារណជនទូទៅ។

គោលបំណងនៃការរៀបចំវេទិកាខាងលើនេះ គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌ មានជាពិសេសអ្នកផ្សាយផ្ទាល់តាមហ្វេសប៊ុកឲ្យទទួលបាននូវចំណេះដឹងបន្ថែមទៀតអំពីក្រម សីលធម៌វិជ្ជាជីវៈ ជាពិសេស ការប្រើពាក្យពេចន៍ អាកប្បកិរិយា និងរូបភាពឲ្យបានត្រឹមត្រូវ ក្នុងពេលផ្សាយផ្ទាល់។

ក្លិបអ្នកកាសែតកម្ពុជា បានអញ្ជើញលោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមជាអធិបតីនិងលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ក្រសួងព័ត៌មានជាវាគ្មិននៅក្នុងវេទិកាដ៏មានសារ សំខាន់នេះ។

អាស្រ័យដូចបានជំរាបជូនខាងលើ សូមអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា ចូលរួមក្នុងវេទិកា នេះដោយក្តីសោមនស្សន៍រីករាយ។

សូមលោក លោកស្រី អ្នកនាងកញ្ញាទទួលនូវការរាប់អានដ៏ស្មោះស្មគ្រ័អំពី ក.អ.ក។

ចំពោះព័ត៌មានផ្សេងៗទាក់ទងវេទិកានេះ សូមទំនាក់ទំនងលោក ជេត សន រដ្ឋបាលក្លិបអ្នកកាសែត កម្ពុជាតាមរយៈលេខទូរសព្ទ័ ឬតេឡេក្រាម ០១២ ៨៩ ៥៨ ៥៣ ៕

ដោយ ៖ សិលា


ចែករំលែក៖