ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវលេខ២១៧​ ទៅបុករះកូនឈើនិងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តបែនដឹកថ្មក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងកូនឈើ៣ដើមរងការខូច

ខាតយ៉ាងដណំ​ តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករងរបួស​ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង៥​ នឹង៤០នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាកHINO​ ពណ៌ស​ ពាក់ស្លាកលេខAT21-3-1878 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅឆ្វេងដៃឡើងលើសួនបុកបង្គោលភ្លើងបាក់អស់មួយដើម និងកូនឈើ៣ដើមខូចខាតយ៉ាងដំណំ​ ឯរថយន្តបង្កបានឆ្លងទៅគន្លងផ្លូវម្ខាងទៀត ហើយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិត្យដល់ទីតាំងកើតហេតុ​ ដោយមើលឃើញមានរងការខូចខាតទ្រព្យសម្បត្តិសាធារណៈ​ក៏សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលព្រែកកំពឹស​ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖