ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​កណ្តាល​៖​ ​សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom)។

ក្នុងកិច្ចប្រជុំគោលបំណង នៃសិក្ខាសាល និងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យអ្នកអនុវត្តផ្ទាល់កាន់តែយល់ដឹងបានច្បាស់ នូវខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ លើប្រធានបទចំនួន ០៥ រួមមាន៖

*១-ការផ្សព្វផ្សាយប្រកាសលេខ៣៨៤០ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារនៅឃុំសង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំសង្កាត់»។

*២-ផ្សព្វផ្សាយលិខិតលេខ០១៤៩ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់»។

*៣-វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្ន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក គឺទីចាត់ផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តដោយរដ្ឋបាលសាម៉ី។

*៤-វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តសាកល្បងចំនួន០៧ រាជធានី ខេត្តគោលដៅ (ភ្នំពេញ កណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងក្រចេះ) ទៅលើរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

*៥-វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក និងឃុំសង្កាត់»៕

ដោយ​៖សហការី​


ចែករំលែក៖