ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន ៥០នាក់ ជាសះស្បើយ ៤៦នាក់ និងស្លាប់ ០៤នាក់ទៀត (អាយុ ១៩ឆ្នាំ ០១នាក់)។
រដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖សហការី