ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សហរដ្ឋអាមេរិក និងចិន វ៉ាម្ចាស់ផ្ទះជប៉ុនវិញ ក្នុងតារាងមេដាយ កីឡាអូឡាំពិកទីក្រុង TOKYO 2020 គិតត្រឹមរសៀលនេះ

ចែករំលែក៖

ភ្នំពេញ, ចំពោះព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានរំកិលឡើងឈរលេខ១ នៃតារាងមេដាយវិញហើយ ខណៈប្រទេសចិន ឈរលេខ២ ស្របពេលម្ចាស់ផ្ទះជប៉ុន បានធ្លាក់មកឈរលេខ៣ បណ្ដោះអាសន្ន ។ទន្ទឹមជាមួយគ្នា គេឃើញអត្តពលិកមកពីតំបន់អាស៊ានចំនួន ៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ ក្នុងនោះមានប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់ និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធ១ ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេសរុប ២២គ្រឿង (មាស៩ ប្រាក់៥ និងសំរឹទ្ធ ៨គ្រឿង) ហើយលេខ២ ប្រទេសចិន ឈ្នះមេដាយសរុប ២១គ្រឿង (មាស៩ ប្រាក់៥ និងសំរិទ្ធ ៧គ្រឿង) ខណៈម្ចាស់ផ្ទះជប៉ុន ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស៨ ប្រាក់៣ និងសំរិទ្ធ៤) ៕

ដោយ ៖ សិលា


ចែករំលែក៖