ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ដួង​ តារា​៖​ ពលរដ្ឋខ្មែរ-អាមេរិកាំងសរសើរពីវិធានការការពារកូវីដ-១៩ និងចត្តាឡីស័កសម្រាប់ជនបរទេសនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀល​ថ្ងៃអង្គារ​ទី​២៧ ខែកក្កដា​​​ ឆ្នាំ២០២១​នេះថា៖​ លោក នាង សាវុន សព្វថ្ងៃកំពុងធ្វើការនៅអង្គការណាសា NASA ផ្នែកតម្លើងគ្រាប់រ៉ុកកែតទៅអវកាស។ លោក សាវុន លាន់មាត់ថា បែកគ្នាយូរយ៉ាងណាក្តី ក៏ការស្រឡាញ់រាប់អានខ្ញុំនៅដដែលហើយកាន់តែស្និទ្ធស្នាលជាងមុន។ លោកបានផ្ញើអាវយឺត NASA ជាអនុស្សាវរីយ៍ឱ្យខ្ញុំមួយដែរ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ដួង​ តារា​ បានបញ្ជាក់បន្ថែមថា​ “ពិតណាស់ចំពោះខ្ញុំ ការគោរពស្រឡាញ់រាប់អានគ្នាគឺមិនសំដៅលើតួនាទីបុណ្យស័ក្តិធំតូច ឬមានក្រអ្វីឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺជាឱកាសដែលបានបម្រើការងារជូនសម្តេច បានចូលរួមដោះស្រាយវិវាទដីធ្លីនិងវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ”។

លោក នាង សាវុន ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក១៤ថ្ងៃរួចហើយ គាត់បានសរសើរអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងវិធានការការពារកូវីដ-១៩ នៅកម្ពុជាថាធ្វើបានល្អ។ លោកមានការពេញចិត្តនិងកោតសរសើរចំពោះសមិទ្ធផលដែលកំពុងរីកចម្រើនក្រោមស្នាដៃដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកសាវុនក៏មានបំណងគៀងគរធនធានយុវជនពីសហរដ្ឋអាមេរិក និងរូបលោកខ្លួនឯងផ្ទាល់ក៏មានបំណងចង់ចូលរួមជួយកសាងសង្គមជាតិផងដែរ។

ជាចុងក្រោយ​ លោក​ ដួង​ តារា​ បន្ថែមថា​ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ​៖សហការី​


ចែករំលែក៖