ភ្នំពេញ, រកឃើញសាច់ក្របីបង្កក ៣ កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌា មានមេរោគកូវីដ-១៩ (SARS-CoV-2) សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាដំណឹង និងមានប្រុងប្រយ័ត្ន ។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
អគ្គនាយកបច្ចកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់អំពីតារាងលទ្ធផលវិភាគរក SARS-CoV-2 លើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត។
ក្រសួងសុខាភិបាលសូមបញ្ជាក់ពីលទ្ធផលវិភាគរកវីរុស SARS-Cov-2 លើផលិតផលសាច់ក្របីបង្កកនាំ ចូលពីប្រទេសឥណ្ឌាចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ដូចខាងក្រោមកំណត់បញ្ជាក់ក្នុងតារាងពីក្រុមហ៊ុន និងវិជ្ជមានមេរោគ ៖
សន្និដ្ឋាន៖ ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ មាន៣កុងតឺន័រដែលមានលេខ៖ MNBU9077964, MNBU0153955 និងMNBU0061694 នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនី ហ្វ្រូត ឯក និងក្រុមហ៊ុន អើ ម៉ារី អ៊ុនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក មានលទ្ធផល SARS-Cov-2 វិជ្ជមាន ៕
ដោយ ៖ សិលា