ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះសីហនុ បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​ ៣នាក់​ធ្វើ​សកម្មភាព​លួចត្រង់ហ្វូអគ្គីសនី​ នៅចំណុចមុខបូរីគុជអាសុី

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ នៅវេលាម៉ោង ១១យប់ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២១ បានធ្វើការបង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​ ៣នាក់​ដែល​ជាមុខសញ្ញាលួចត្រង់ហ្វូអគ្គីសនី​ នៅចំណុចមុខបូរីគុជអាសុី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន​ ០៣នាក់ខាងលេីនេះ​។ ទី១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។​ ទី​២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងបច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកដោះត្រង់ហ្វូ ។​ និង​ទី​៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។​ រីឯបក្សពួក០២នាក់ទៀតឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្ត។

ដោយ​ឡែក​វត្ថុតាងចាប់យកបានរួមមាន​៖- ដែកដង្កាប់ចំនួន ០១,សោរលេខ១៩ ,សោរលេខ២៤​ ចំនួន០២ដើម,ក្បាលលេខ១៧ចំនួន០១ដើម​ -កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២,ម៉ូតូ១គ្រឿងម៉ាកHONDA.C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ:ព្រះសីហនុ1D.3909 ។​ -ត្រង់ហ្វូម៉ាកFYJi ELECTRiC មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុង ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី បញ្ជូនទៅផ្តន្ទាទោស​៕ដោយ​៖សហការី​


ចែករំលែក៖