ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុកម៉ូតូពីក្រោយបណ្តាលឱ្យយុវជន២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាហេីយបំណងបត់ឆ្លងផ្លូវត្រូវរថយន្តបុកពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ នៅខាងជេីងទីបញ្ជាការកងពលលេខ៧០​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ជិះម៉ូតូម៉ាកBet​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1HR 3415 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បានទាញចង្កូតបំណងឆ្លងផ្លូវតាមចន្លោះសួនច្បារភ្លាមនោះមានរថយន្តម៉ាកហាយឡែនឌ័រពណ៌​ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA3221 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យខ្ទាតប្រហែលជាង១០ម៉ែត្រ​ រងរបួសបាក់ជេីងទាំង២នាក់​ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗរីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖