ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងអាមេរិក ភីហ្វាយហ្សឺ (pfizer), ម៉ូឌឺណា (Moderna) និង ចនសុនចនសុន (johnson & johnson) នឹងមកដល់ថ្ងៃទី៣០ ខែកក្កដានេះហេីយ !

ចែករំលែក៖

ភ្នំពេញ៖ វ៉ាក់សាំងអាមេរិក ភីហ្វាយហ្សឺ (pfizer), ម៉ូឌឺណា (Moderna) និង ចនសុនចនសុន (johnson & johnson) នឹងមកដល់ថ្ងៃទី៣០ ខែកក្កដានេះហេីយ ! បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ស្ថានទូតទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា, ប្រព័ន្ធផ្សព្វផ្សាយ អញ្ជើញឱ្យចូលរួមយកព័ត៌មានក្នុងការមកដល់នៃវ៉ាក់សាំងចំនួនជាង ១ លានដូស ជាអំណោយរបស់សហរដ្ឋអាមេរិក ជូនដល់ប្រទេសកម្ពុជា។ 

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់ន វ៉ាក់សាំង Johnson & Johnson ចំនួនជាង ១ លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។

អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ស្ថានទូតអាមេរិក សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មានក្នុងការមកដល់លើកដំបូង នៃវ៉ាក់សាំងទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី២ ខែសីហា នេះ)។

លោក ភារ ធារីស្ថានទូតអាមេរិក Ben Wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ។ អ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យយកព័ត៌មាននៅពេលយន្តហោះមកដល់ ព្រមទាំងមានពិធីប្រគល់ទទួលផងដែរ។

សារព័ត៌មានដែលមានបំណងចូលយកព័ត៌មាននៅក្នុងពិធីនេះ សូមចុះឈ្មោះជាមួយការិយាល័យកិច្ចការ សាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨,២៥៨ ឬ ០១២ ៨៩៦ ៨៦០ ឬផ្ញើអុីម៉េលមកកាន់ ChhayC@state.gov ត្រឹមថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកក្កដា ឆ្នាំ ២០២១៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖