ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចម៉ែ ប្រោសព្រះ​រាជទានព្រះរាជ​អំណោយ​ជូន​ អ្នក​ជំងឺ​កូវីដ​-១៩​ និង​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩​ សែន​សុខ​២​ ​»

ចែករំលែក៖

ភ្នំពេញ៖ ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​គោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ នាវេលា​ព្រឹក​ថ្ងៃ​អង្គារ៍​ ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​ម្សិលមុិញ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ ព្រះ​រាជអំណោយ​ដ៏​ថ្លៃថ្លា​រួម​មាន​:

-ម៉ាស់​ ព្រះ​រាជ​ទាន​ ចំនួន​ ៥,០០០​ម៉ាស់​ ជូន​កូន​ចៅ​ ចៅទួត​ អ្នក​ជំងឺ​កូវីដ​-១៩​ 

-ទឹកបរិសុទ្ធ​ និងភេសជ្ជៈ​ សរុប​ចំនួន​ ៦០កេស​ ជូនក្រុម​គ្រូ​ពេទ្យ​ និង​បុគ្គលិក​នៅមណ្ឌលព្យាបាល​ជំងឺ​កូវីដ-​១៩​ សែនសុខ​២​ តាម​រយៈ​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និងជាព្រះ​ស្ថាបនិក​មូលនិធិ​មុទិតា​ នា​ព្រះ​ដំណាក់​វិមានឯករាជ្យ​។ 

ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​ សម្តេច​ព្រះ​ស្ថាបនិកមូលនិធិ​បាន​សព្វ​ព្រះ​ហឫទ័យ​ប្រទាននូវអំណោយសប្បុរសធម៌​បន្ថែម​រួមមាន:​

-ជូន​ក្រុម​គ្រូពេទ្យ​  និង​បុគ្គលិក​ទាំងអស់​នៅក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩​សែនសុខ​២​ នូវ​ មីកំប៉ុង​ ចំនួន​៣៦០កំប៉ុង​​ ​ ​សាប៊ូ​កំចាត់​មេរោគ​ ចំនួន​១០៨ដប​ និង​ កាហ្វេ​ ចំនួន​១០កញ្ចប់​ធំ​៕

ដោយ ៖ សិលា


ចែករំលែក៖