ព័ត៌មានទាន់ហេតុការណ៍៖

ហាងសាគូរ៉ា ប៊ូហ្វេ សាច់អាំង និងសុគីស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ-១៩ មានគ្នា ៣ នាក់ បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ !

ចែករំលែក៖

   ភ្នំពេញ៖ ហាងសាគូរ៉ា ប៊ូហ្វេ សាច់អាំង និងសុគីស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣ នាក់ បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងសាគូរ៉ា ប៊ូហ្វេ សាច់អាំង និងសុគីស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ នៅ ថ្ងៃទី ២៣ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖០០នាទី ដល់ ១៩៖៣០នាទី ។ 

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣ នាក់ បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖