ភ្នំពេញ៖ សូមជម្រាបជូនថា នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប Super Duper ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១ ផ្លូវ៤៨៨ សង្កាត់ផ្សារដេីមថ្កូវ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅក្នុងទីតាំងខាងលើនេះ !
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Super Duper ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១ ផ្លូវ៤៨៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញនៅ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅក្នុងទីតាំងខាងលើនេះ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!៕
ដោយ ៖ សិលា