ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ និងជាសះស្បើយ៥០នាក់នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណ អ្នកស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧២នាក់ ស្រី៣៥នាក់ និងជាសះស្បើយ៥០នាក់ ស្រី២៧នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

  ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា   ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤.៧៥៦នាក់ ស្រី២.៦៣៤នាក់, ជាសះស្បើយចំនួន៣.៩០៨នាក់ ស្រី២.១៧៤នាក់, កំពុងសម្រាកព្យាបាល ចំនួន៧៥៨នាក់ ស្រី៤០៥នាក់ និងស្លាប់ចំនួន៨៤នាក់ស្រី៥៣នាក់។

  រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព  អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖