ក្រុងប៉ោយប៉ែត៖ កម្លាំងនគបាលការពារព្រំដែនរបស់ថៃ សហការជាមួយទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា និងនគបាលស្រុកតាព្រះយ៉ា កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៤នាក់ ក្នុងនោះប្រុសម្នាក់និងស្រី៣នាក់ នៅបរិវេណចម្ការដំឡូងក្បែរថ្នល់ស្រីពេញ ភូមិទព័សៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។
មុនសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ ក្រុមសមត្ថកិច្ចថៃ បានរួមគ្នាល្បាត និងឃ្លាំមើលទីតាំងសំខាន់ៗក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ដើម្បីទប់ស្កាត់ការលួចឆ្លងចូលមកក្នុងប្រទេសថៃ និងបទល្មើសខុសច្បាប់ផ្សេងៗ រហូតដល់វេលាម៉ោងប្រមាណ១២,៣០នាទី នគបាលថៃប្រទះឃើញក្រុមបុគ្គលទាំង៤នាក់ នៅបរិវេណចម្កសរដំឡូងនិងសុំពិនិត្យឯកសារ តែពួកគេមិនមានឯកសារការចូលមកនៅក្នុងប្រទេសថៃនោះឡើយ ទើបសមត្ថកិច្ចឃុំខ្លួននាំមកសួរនាំបន្ថែម នៅទីបញ្ជាការកងរយទី៣។ក្រោយការសួរនាំ ពលរដ្ឋខ្មែរទាំងនោះបានសារភាពថា ចូលមកធ្វើការនៅផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ តែដោយដារស្ថានការណ៍កូវីដ-១៩ ធ្វើឲ្យពួកខ្លួនត្រូវតែធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយលួចដើរឆ្លងតាមច្រករបៀង ដោយចំណាយលុយថ្លៃផ្លូវក្នុងការលួចឆ្លងចូលប្រទេសចំនួន៤,០០០បាត ទើបសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទ ជាបុគ្គលអន្តោប្រវេសន៍ឆ្លងដែនចូល និងស្នាក់អាស្រ័យក្នុងទឹកដីថៃដោយខុសច្បាប់ មុននឹងបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់ និងបណ្ដេញត្រឡប់ទៅប្រទេសកម្ពុជាតាមវ្រកអូរបីជាន់ របស់កម្ពុជា។បន្ទាប់ពីនោះ កម្លាំងទាហានឈុតខ្មៅទី១២ កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍ពីសមត្ថកិច្ចកងរយទាហានឈុតខ្មៅទី១២០៥ ស្រុកអារញ្ញ ថា សមត្ថកិច្ចបានពិនិត្យឃើញនិងចាប់ឃុំខ្លួនពលរដ្ឋខ្មែរ ដែលដើរមកពីផ្សារថៃ នៅក្នុងផ្សាររោងគ្លឿ ដើម្បីធ្វើដំណើរលួចឆ្លងដែនដោយខុសច្បាប់ ត្រឡប់មកប្រទេសកម្ពុជា ក្នុងថ្ងៃដដែល ដោយព្យាមលួចឆ្លងដែននៅបរិវេណច្រករបៀង ភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន១០នាក់ ទើបសមត្ថកិច្ចថៃឃុំខ្លួនយកមកសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត៕
ដោយ ៖ វណ្ណា