កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic មានភាពមមាញឹក និងជោគជ័យកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស និងការប្រកួតចម្រុះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា ការប្រកួតដំបូងរបស់គាត់ គឺនៅក្នុងការប្រកួតទោល ខណៈដែលគាត់បន្តបេសកកម្មរបស់គាត់ដើម្បីបន្ថែមមេដាយមាសអូឡាំពិកដល់ការប្រកួត Grand Slams ចំនួន៣ដែលគាត់បានឈ្នះរួចទៅហើយនៅឆ្នាំ២០២១ ជ័យជម្នះ ៦-២, ៦-០។
ការប្រកួតមានរយៈពេលតែ៧០នាទីប៉ុណ្ណោះដែលជារឿងល្អសម្រាប់ Djokovic ចាប់តាំងពីគាត់មានការប្តេជ្ញាចិត្ត និងការប្រកួតជាគូដោយចាប់ដៃគូជាមួយ Nina Stojanovic សម្រាប់ការប្រកួតជាក្រុម។ ពួកគាត់បានយកឈ្នះកីឡាករ Laura Siegemund និង Kevin Krawietz របស់អាល្លឺម៉ង់ក្នុងលទ្ធផល ៦-១ និង ៦-២ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត។
ការប្រកួតលើកទី២មានរយៈពេល៧២នាទី មានន័យថា Djokovic បានឈ្នះការប្រកួតវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រក្នុងរយៈពេលសរុប២ម៉ោង២២នាទី។ជ័យជម្នះនេះធ្វើឲ្យកីឡាករ Novak Djokovic ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ចំនួន២វិញ្ញាសាគឺវិញ្ញាសាការប្រកួតជាទោល និងវិញ្ញាសាការប្រកួតជាគូ ៕
ដោយ៖ ភារៈ(រូបភាព៖ MARCA)