ព័ត៌មានទាន់ហេតុការណ៍៖

ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ

ចែករំលែក៖

ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។

ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន ដោយទទួលបានមេដាយមាស១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។

រីឯរុស្ស៊ី ឈរលេខ៤ដណ្តើមបានមេដាយមាស៨គ្រឿង, ប្រាក់១២ និងសំរឹទ្ធិ៩ខណៈលេខ៥ បានទៅលើអូស្រ្តាលី ដណ្តើមបានមេដាយសរុប២០គ្រឿងមាស៨ ប្រាក់២ និងសំរឹទ្ធិ១០, លេខ៦បានទៅលើចក្រភពអង់គ្លេសដណ្តើមបានមេដាយសរុប១៩គ្រឿង មាស៥ ប្រាក់៧ និងសំរឹទ្ធិ៧ និងកូរ៉េខាងត្បូងឈរលេខ៧ ដណ្តើមបានមេដាយសរុប១២គ្រឿង មាស៤ ប្រាក់៣ និងសំរឹទ្ធិ៥គ្រឿង។

ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មាន​អ្វីប្រែប្រួលនៅឡើយទេគឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាសលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វុីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១ ៕

ដោយ៖ ភារៈ(រូបភាព៖ Olympics.com)

 


ចែករំលែក៖