ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា តាមប្រព័ន្ធនិម្មិត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង តាមរយៈប្រព័ន្ធនិម្មិត។កិច្ចប្រជុំបានដំណើរការដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារខែកក្កដា និងទិសដៅការងារបន្តក្នុងឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់លោកអគ្គលេខាធិការព្រឹទ្ធសភា៕

ដោយ៖ សូរិយា


ចែករំលែក៖