ព័ត៌មានទាន់ហេតុការណ៍៖

រអ៊ូច្រើន!!មិនសូវជួយជីកគល់ធ្នង់ ជនដៃដល់វាយជនរងគ្រោះ២ដងចបរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនដៃដល់ម្នាក់ព្យាយាមរត់គេចខ្លួនតែត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់បាន បន្ទាប់ពីប្រើអំពើហិង្សាដោយចេតនា ទៅលើដៃគូ រអ៊ូច្រើនរឿងជីកគល់
ធ្នង់កាលព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នៅចំណុចគោកស្វាយចម្ងាយប្រហែល២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ដំបូងមានមនុស្សមួយក្រុមចំនួន០៥នាក់មាន៖១/-ឈ្មោះ ច្រឹក ឆវ័ន្ត អាយុ២២ឆ្នាំ,២/-ឈ្មោះ វុធ រ៉ាវីន ប្រុសអាយុ២៩ឆ្នាំ,៣/-ឈ្មោះ ហួ ម៉ាប់ ប្រុសអាយុប្រហែល៣១ឆ្នាំ,៤/-ឈ្មោះច្រឹក ឆវ៉ាត់ប្រុសអាយុ២៥ ឆ្នាំទាំង០៤នាក់ មានទីលំនៅបែកចានចាស់ ឃុំស្វាយចេក ,៥/-ឈ្មោះ ងោល ប្រុសអាយុប្រហែល៣០ឆ្នាំនៅភូមិតាអុងលិចឃុំស្វាយចេក ។
លោកអធិការបញ្ជាក់ថា៖មុនពេលកើតហេតុពួកគេទាំង០៥នាក់ បាននាំគ្នាទៅជីកគាស់ដើមធ្នង់នៅចំណុចគោកស្វាយចម្ងាយប្រហែល២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក នៅពេលកំពុងតែជីកគាស់គល់ធ្នង់នោះមាន ឈ្មោះ ងោល ជាជនរងគ្រោះ បានរអ៊ូដាក់ឈ្មោះច្រឹក ឆវ៉ាត់ ថាមិនសូវជួយជីក ពេលដែលបានលុយមិនត្រូវយកស្មើគេដែលជាអ្នកខំជីកនោះទេ ។ដោយលឺដូច្នោះឈ្មោះច្រឹក ឆវ៉ាត់ ជាជនដៃបានខឹង ក៏បានវាយទៅលើឈ្មោះង៉ោលដែលកំពុងជីកគាស់គល់ធ្នង់ដោយពុំដឹងខ្លួនចំនួន០២ដងចបនិងកាប់ត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមជោគខ្លួន ក្រោយមកជនដៃដល់បានរត់គេចខ្លួន ។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលស្រុកស្វាយចេកបានចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី៕

ដោយ ៖ វណ្ណា


ចែករំលែក៖