ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ សហការជាមួយកម្លាំងស៊ីម៉ាក់CMAC បានចុះយកគ្រាប់រំសេវចាស់ៗចំនួន ០២គ្រាប់និង គ្រាប់ផ្លោង ចំនួន០១គ្រាប់ដែលបន្សល់ទុកកាលពីសម័យសង្រ្គាមទុកនៅកន្លែងសុវត្ថិភាពនិងរង់ចាំកម្ទេចចោល។
ការចុះទៅប្រមូលគ្រាប់រំសេវមិនទាន់ផ្ទុះនេះ ប្រព្រឹត្តទៅ
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
មន្រ្តនគរបាលស្រុកបរិបូរណ៌បានឲ្យដឹងថា គ្រាប់រំសេវចាស់ៗ ចំនួន៣គ្រាប់បានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្ល៉េះដែលក្នុងនោះមាន គ្រាប់បែកដៃ ចំនួន០២គ្រាប់និង គ្រាប់ផ្លោង ចំនួន០១គ្រាប់។គ្រាប់រំសេវមិនទាន់ផ្ទុះទាំងនេះត្រូវបានប្រជាកសិករប្រទះឃើញកប់ក្នុងដីចម្ការរបស់ពួកគាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានបានសុំសហការជាមួយមន្រ្តីអង្គការស៊ីម៉ាក់មកយកទៅកម្ទេចចោលតែម្តង៕
ដោយ ៖ ប្រាថ្នា