ព័ត៌មានទាន់ហេតុការណ៍៖

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររអបអរសាទរជូន លោកស្រី អគ្គទេសាភិបាលថ្មី នៃប្រទេសកាណាដា»

ចែករំលែក៖

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោកស្រី Mary Simon ក្នុងឱកាសនៃពិធីស្បថចូលកាន់តំណែងជា អគ្គទេសាភិបាល នៃប្រទេសកាណាដា។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោក Pedro Castillo ក្នុងឱកាសនៃពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ៕

ដោយ៖សិលា


ចែករំលែក៖