ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ចាត់ឱ្យតំណាងប្រគល់អំណោយជូនរដ្ឋបាលស្រុក,ក្រុមគ្រូពេទ្យ, ប្រជាពលរដ្ឋ និង ស.ស.យ.ក. ស្រុកកំចាយមារ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារស.ស.យ.ក. ចុះជួយស្រុកកំចាយមារ និងក្រុមការងារ បាននាំយកអំណោយរបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និងកីឡា​ និងក្រុមគ្រួសារ ទៅប្រគល់ជូនរដ្ឋបាលស្រុក ក្រុមគ្រូពេទ្យបងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងសម្រាកព្យាបាលជំងឺកូវីដ–១៩ និងស.ស.យ.ក. ស្រុកកំចាយមារ ដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ–១៩ ។​ នេះបើ​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ស​ សុខា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១។ 

ក្នុង​អំណោយដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖

*១. ប្រគល់ជូនរដ្ឋបាលស្រុកកំចាយមារ

– មី ចំនួន ២០កេស

– ទឹកក្រូច ចំនួន ១០កេស ។

*២. ប្រគល់ជូន ស.ស.យ.ក. ស្រុកកំចាយមារ

– មី ចំនួន ២០កេស

– ទឹកក្រូច ចំនួន ២០កេស

– ទឹកសុទ្ធ ចំនួន ១០កេស

– អាល់កុល ចំនួន ១កាន ។

*៣. ប្រគល់ជូនក្រុមគ្រូពេទ្យ

– ទឹកក្រូច ចំនួន ១០កេស

– ទឹកសុទ្ធ ចំនួន ១០កេស ។

*៤. ប្រគល់ជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ–១៩ នូវគ្រឿងឧបភោគ–បរិភោគ ចំនួន ៩០ឃីត ដែលក្នុងមួយឃីតៗ មាន ៖មីចំនួន ១០កញ្ចប់, ត្រីខ ចំនួន ៣កំប៉ុង, ទឹកត្រី ចំនួន ១ដប និងទឹកស៊ីអ៊ីវចំនួន ១ដប៕

ដោយ​៖សហការី​


ចែករំលែក៖