ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ ចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន មួយកន្លែង យីហោ កូន តី លួចបេីកទទួលភ្ញៀវឲ្យចូល មកសេពគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានស្លាកយីហោ កូន តី បានលួចបេីកទទួលភ្ញៀវឲ្យចូល មកសេពគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយទៅនឹងលិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ទីតាំងខាងលើនេះស្ថិតនៅផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ០៩នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖