រលកនៃការឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅទីក្រុងណានជីង ហើយឆ្លងរាលដាលដល់ខេត្តចំនួន៥និងទីក្រុងប៉េកាំង ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចាត់ទុកថា នេះជារលកឆ្លងកូវីដ-១៩ថ្មីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយពីការឆ្លងនៅទីក្រុងវូហាន។
សារព័ត៌មាន BBC បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២០០ករណីលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង ណានជីង កាលពីថ្ងៃទី២០ខែកក្កដា។ អាកាសយានដ្ឋានណានជីង ត្រូវផ្អាកការហោះហើររហូតដល់ថ្ងៃទី១១ខែសីហា។ អាកាសយានដ្ឋានណានជីងរងការថ្កោលទោសយ៉ាងខ្លាំង ដោយសារតែការគ្រប់គ្រងខ្វះការយកចិត្តទុកដាក់។
មន្ត្រីក្នុងតំបន់ក៏បានប្រកាសថា បានធ្វើតេស្តជាទ្រង់ទ្រាយធំនៅទីក្រុងណាន់ជីង។ សារព័ត៌ស៊ីនហួបានផ្សាយថា ពលរដ្ឋ៩,៣លាននាក់នៅក្នុងទីក្រុងណានជីងបានធ្វើតេស្តកូវីដ-១៩ ។ ករណីឆ្លងរាលដាលកូវីដ-១៩ នៅខេត្តណានជីង ក្រោយពីមានការជួបជុំគ្នា ប្រមាណ២.០០០នាក់ចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី២២ខែកក្កដា។ ក្រុមអ្នកដែលចូលរួមគឺជាក្រុមមនុស្សប្រឈមករណីឆ្លងកូវីដ-១៩ខ្ពស់ ។
មន្ត្រីចិនបានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ថ្មីគឺជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី Delta ដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ។
គិតមកដល់ពេលនេះមានពលរដ្ឋនៅ១៣ទីក្រុង ក្នុងប្រទេសចិន ក្នុងនោះមានទីក្រុងណានជីង និងប៉េកាំង។ មន្ត្រីគ្រប់គ្រងជំងឺឆ្លងចិនបានឱ្យដឹងថា ការឆ្លងកូវីដ-១៩ថ្មីគឺស្ថិតនៅក្នុងដំណាក់កាលដំបូងដែលអាចនឹងគ្រប់គ្រងបានក្នុងពេលឆាប់ៗខាងមុខ ៕
ដោយ៖ធីរីណា(រូបថត៖TTXVN +CNN)