សារព័ត៌មាន KBS របស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិបានលើកឡើងថា គួរតែឈប់ធ្វើសមយុទ្ធរួមរវាងកម្លាំងទាហាន ប្រទេសទាំងពីរ(កូរ៉េខាងត្បូង-អាមេរិក) គឺជារឿងដែលត្រូវធ្វើ ។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានលើកឡើងថា កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះការធ្វើសមយុទ្ធគួរតែត្រូវផ្អាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធបរមាណូ ។
តាំងពីដើមមក កូរ៉េខាងជើងបានប្រឆាំងយ៉ាងដាច់ខាតរាល់ការធ្វើសមយុទ្ធរួមរវាង អាមេរិក និឹងកូរ៉េខាងត្បូង ដែលជាសកម្មភាព គំរាមកំហែងនិងប៉ុនប៉ង់វាយប្រហារឈ្លានពានទឹកដីកូរ៉េខាងជើង។ ការផ្អាករាល់សកម្មភាពធ្វើសមយុទ្ធគឺជារឿងចាំបាច់បំផុតដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង ។
ពាក់ព័ន្ធនិេងការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យកូរ៉េខាងជើង មន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា បញ្ហាជំនួយវ៉ាក់សាំងនឹងត្រូវពិភាក្សាជាមួយកូរ៉េខាងជើងក្នុងពេលខាងមុខ ។
ការបង្ហាញពីសុទិដ្ឋិនិយមរបស់កូរ៉េខាងត្បូងកើតឡើងក្រោយពេលប្រទេសទាំងពីរបានសម្រេចតភ្ជាប់ឡើងវិញខ្សែទូរស័ព្ទទំនាក់ទំនងនៅតំបន់ព្រំដែន ជាសញ្ញាដ៏ល្អដើម្បីប្រទេសទាំងពីរបង្កើនទំនាក់ទំនងកាន់តែប្រសើរ។ ក្រុមអ្នកឯកទេសវិភាគលើកឡើងថា ប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធរួមនោះ គឺជាសញ្ញាល្អបំផុត ដើម្បីអូសទាញកូរ៉េខាងជើងវិលត្រឡប់ចូលតុពិភាក្សាស្តីពីការរំសាយកម្មវិធីបរមាណូ៕
ដោយ៖ ធីរីណា(រូបភាព៖ Getty)