ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូននោះក្នុង១គ្រួសារទទួលបានអង្ករ១០គក្រ,ឃីត១កញ្ចប់ ( ត្រីខ ១យួរ, មី៦កញ្ចប់, ទឹកត្រី២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាស់ចំនួន២០) ។
សូមជម្រាបជូនដល់បងប្អូនដែលរស់នៅក្នុងរាជធានីភ្នំពេញឱ្យបានដឹងផងដែរថា បម្រាមគោចរនៅរាជធានីភ្នំពេញ គឺចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ (រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១)អ្នកដែលល្មើសនឹងត្រូវផាកពិន័យ ម៉ូតូ ២០ម៉ឺនរៀល រថយន្ត១លានរៀល ដោយគ្មានការលើកលែងឡើយ។ យប់មិញនេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តវិធានការនេះ ចាប់តាំងពីម៉ោង៩និង០០នាទីយប់រហូតដល់ម៉ោង៣ទៀបភ្លឺតែម្ដង៕
ដោយ ៖ សិលា