ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិក តូក្យូ គឺជាខ្មាន់កាំភ្លើងភេរវករ

ចែករំលែក៖

ជើងឯកបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិកទីក្រុងតូក្យូ ជនជាតិអុីរ៉ង់ គឺជាបុគ្គលដែលអាមេរិក អុីស្រាអែល បារ៉ែន ដាក់ចូលក្នុងបញ្ជីភេរវករ។

លោក Javad Foroughi អាយុ៤១ឆ្នាំជនជាតិ អុីរ៉ង់ ទទួលបានមេដាយមាសអូឡាំពិកលើវិញ្ញាសាបាញ់កាំភ្លើងខ្លី ចម្ងាយ១០ម៉ែត្រ ។ លោក Javad Foroughi គឺជា ទាហាននៃសាធារណរដ្ឋអុីស្លាមអុីរ៉ង់។ កាលពីឆ្នាំ២០២០ អ្នកបាញ់កាំភ្លើងដៃឯក រូបនេះបានឆ្លងកូវីដ-១៩ហើយក្រោយពេលជាសះស្បើយ ក៏បានក្លាយជាសមាជិក ក្នុងក្រុមសុខាភិបាលទៅជួយទប់ស្កាត់កូវីដ-១៩ នៅក្នុងប្រទេសស៊ីរី ។ នៅក្នុងពិធីផ្តល់មេដាយមាស និងភ្លេងជាតិអុីរ៉ង់ លោក Javad Foroughi បានគោរពតាមបែបទាហានអុីរ៉ង់។ ក្នុងពេលនេះដែរសារព័ត៌មានធំៗរបស់អុីរ៉ង់បានផ្សព្វផ្សាយពាសពេញពីកីឡាករវ័យចំណាស់បំផុតរបស់អុីរ៉ង់ទទួលបានមេដាយមាសអូឡាំពិក។
អំពីការងាររបស់លោក Javad Foroughi នៅក្នុងជួរកងទ័ព គឺទទួលបន្ទុកសុខាភិបាល នោះគឺជាមូលហេតុដែលគាត់ទៅចូលរួម ទប់ស្កាត់កូវីដ-១៩ នៅស៊ីរី។ លោក Javad Foroughi បានលើកឡើងថា លោកទើបតែរៀនបាញ់កាំភ្លើងដំបូងគេបង្អស់នៅឆ្នាំ ២០១៧។
អ្វីដែលបង្កឲ្យភ្ញាក់ផ្អើលនោះគឺ លោក Javad Foroughi ត្រូវបានរដ្ឋាភិបាលអាមេរិក អុីស្រាអែលនិងបារ៉ែន ដាក់បញ្ជូលក្នុងបញ្ជីក្រុមភេរវកម្ម៕ ដោយ៖ធីរីណា

រូបភាព​៖AP /Alex Brandon

 


ចែករំលែក៖