ភ្នំពេញ, លោក អុឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ដល់នូវការយកចិត្តទុកដាក់ សួរសុខទុក្ខ ខ្វាយខ្វល់ និងលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ! នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម បានថ្លែងអំណរគុណចំពោះលោក អ៉ឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន មន្ដ្រីទូត និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនទាំងអស់ ដែលបានផ្ដល់នូវការយកចិត្តទុកដាក់ សួរសុខទុក្ខ ខ្វាយខ្វល់ និងលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ប្រកបដោយភាពកក់ក្ដៅ សម្រាប់ការបំពេញបេសកកម្មក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) , សូមកុំភ្លេចពាក្យថា, Tokyo_Olympic_Game_2020
យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នាកីឡារស់ក្នុងសន្ដិភាព ៕
ដោយ៖ សិលា