ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ) នាថ្ងៃសុក្រទី ៣០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល និងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែនលើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហម ស្ថិតក្នុងសស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
សូមជម្រាបថា ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣ និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាការបិទព្រំដែនជាបណ្តោះអាសន្ននេះគឺសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់ ទើបអាចធ្វើដំណើរបាន៕
ដោយ៖សហការី