ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ។
ទីតាំងបិទខ្ទប់ជាបណ្តោះអាសន្នចំនួន ០៥កន្លែងនោះ មានដូចខាងក្រោម៖
*១.ទីតាំងផ្សារឈូក ស្ថិតនៅភូមិឈូក
*២.ផ្ទះរបស់ឈ្មោះ រឹត សារឿយ ភេទស្រី អាយុ ៦០ឆ្នាំ ស្ថិតនៅភូមិឈូក
*៣.ផ្ទះរបស់ឈ្មោះ គិត សួន ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅភូមិសំរោង
*៤.ផ្ទះរបស់ឈ្មោះ មង មន់ ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិដូនកែនសែនជ័យ
*៥.ផ្ទះរបស់ឈ្មោះ ថោង ថាវវីន ភេទស្រី អាយុ ១៩ឆ្នាំ ស្ថិតនៅភូមិរួតចំប៉ី
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត៕
ដោយ៖សហការី