ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឃាត់ខ្លួន​ជនជាតិ​ថៃ៧នាក់ លួច​ឆ្លងដែន​ចូលកម្ពុជាខុសច្បាប់រួមចំណែកទប់ស្កាត់​វីរុសបំប្លែងថ្មីប្រភេទដែលតា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​សមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួន​ជនជាតិ​ថៃ ៧ នាក់ ក្នុងនោះមានស្រី​៦​នាក់​ ដែល​បាន​ឆ្លងដែន ដោយ​ខុសច្បាប់ ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា នៅ​ចំណុច​ផ្លូវ ឧក​ញ៉ា សំ ផាន់​ណា​រិ​ទ្ធិ កាលពី​ព្រលប់ ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មី។
ប្រភពពីមន្រី្តនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី៣០ខែកក្កដានេះ កម្លាំងចម្រុះ មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ នគរបាល​ការពារ​ព្រំដែន វរៈ​សេនា​តូច​លេខ​៩១១ កំពុង​ដើរល្បាតតាមព្រំដែនត្រង់ចំណុចខាងលើ ក៏បាន​ជួប​ជនជាតិ​ថៃ ៧ នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់មកកម្ពុជា។ ពេលឃើញដូច្នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល មេរោគ​បំប្លែង​ថ្មី (​ដែល​តា​) នៃ​ជំងឺ​កូ​វីដ-១៩ កកម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិថៃទាំងនេះ ហើយត្រូវបាន​ក្រុមគ្រូពេទ្យ​ជួរមុខ យក​សំណាក ទៅ​វិភាគ ដើម្បី​រក​មេរោគ​បំប្លែង​ថ្មី (​ដែល​តា​) នៅ​មន្ទីរពិសោធន៍​ខេត្ត​ផង និង​នៅ​ភ្នំពេញ​ផង​។
បច្ចុប្បន្ន សមត្ថកិច្ច បាន​យក​ពួកគេ ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ស្រុកស្វាយចេកឲ្យ​បាន​គ្រប់ ចំនួន ២១ ថ្ងៃ​សិន ទើបបញ្ជូនពួកគេទៅ​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ការតាម​នីតិវិធី​ទៀត ដែលក្នុងនោះ អាច​បញ្ជូន​ត្រឡប់ ទៅ​ប្រទេស​ថៃ​វិញ ដូចដែល​ភាគី​ថៃ បាន​អនុវត្ត​លើ​ពលរដ្ឋ​កម្ពុជា​យ៉ាងដូច្នេះដែរ ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖