ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូម្នាក់នៅភូមិបឹងសាឡាង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូម្នាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១២ និង៤០នាទី នៅចំណុចផ្ទះលេខ ០១០ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ុ សុធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) អវិជ្ជមានកូវីដ។
ចំណែកជនរងគ្រោះ ឈ្មោះ ឯក ចាន់ថាណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ វិស្វករ មានទីលំនៅកន្លែងកេីតហេតុ។
ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភាររួមមាន ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX សេ១១០ ពណ៌ក្រហម-ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BY- ៥៦៤៣ លេខម៉ាស៊ីន ៣០០២១៩ លេខតួ ៣០០១២២ (របស់ជនរងគ្រោះ)

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ប្រផេះ មិនស្គាល់ស្លាកលេខ បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូជនរងគ្រោះបានសម្រេច តែជនរងគ្រោះឃេីញទាន់បានស្រែកថាចោរៗផ្អេីលដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃេីញក៏ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ចំពោះម៉ូតូ បានប្រគល់ជូនម្ចាស់វិញ ។ដោយឡែកជនសង្ស័យផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍កំពុងធ្វេីការសាកសួរយក
ចម្លេីយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖