ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញខេត្តកំពង់ស្ពឺ៖​ សង្ស័យ​ករណីក្មេងស្រីម្នាក់ស្លាប់ក្នុងរូបភាពចង.ក ជាករណីឃាតកម្ម!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវ​បានគេប្រទះឃើញស្លាប់ក្នុងរូបភាពចង.កជាប់នឹងចម្រឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ នៅចំណុចភូមិវាលស្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គឺជាករណីឃាតកម្ម មិនមែនជាករណីចង.កសម្លាប់ខ្លួននោះទេ។

របាយការណ៍​ដដែល​ បន្តថា​ ក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង ស្រីរដ្ឋ អាយុ ១២ឆ្នាំ។ មានឪពុកឈ្មោះ ឆិល ណាគ្រី អាយុ ៣៨ឆ្នាំ ម្ដាយឈ្មោះ វុិត និន អាយុ ៣៥ឆ្នាំ​ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលេី។

គួររម្លឹកថា​ បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងកងរាជអាវុធហត្ថខេត្ត​ រួមជាមួយកម្លាំងនគរបាលខេត្តដោយមានការចូលរួមពី អង្គការការពារសិទ្ធកុមារ និង អាជ្ញាធរភូមិ-ឃុំ បានចុះធ្វើកោសល្យវិច័យទៅលើសាកសពក្មេងស្រីរងគ្រោះ ឃើញថាជនរងគ្រោះបានស្លាប់ក្នុងសភាព យកខោឈុតជើងវែងចង.កជាប់ចម្រឹងបង្អួចកម្ពស់ប្រហែល ១២០សង់ទីម៉ែត្រនៅក្នុងផ្ទះ ។

ក្រោយមកយោងតាមការសន្និដ្ឋានរបស់ជំនាញកោសល្យវិច័យ ករណីខាងលើនេះ គឺជាករណីឃាតកម្ម មិនមែនជាករណីចង.កសម្លាប់ខ្លួននោះទេ​ រួចសមត្ថកិច្ចជំនាញ​ បានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ កម្លាំង​សមត្ថកិច្ចជំនាញ កំពុងសហការបន្តស្រាវជ្រាវស្វែងរកមុខជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ដោយ៖សហការី​


ចែករំលែក៖